Focal Alpha Twin EVO

$649.00

Focal Alpha Twin Evo គឺជា Studio Monitor Speaker កម្រិតអាជីពពីប្រទេសបារាំង ដែលត្រូវបានរចនាឡើងសម្រាប់ Recording, Mixing, Mastering និង Music Production។ វាបំពាក់ Woofer ចំនួន 2 ទំហំ 6.5 អ៊ីញ ប្រើបច្ចេកវិទ្យា Slatefiber Cone ផ្តាច់មុខរបស់ Focal ដែលជួយផ្តល់សម្លេង Bass ជ្រៅ មានភាពត្រឹមត្រូវ និងគ្រប់គ្រង Low Frequency បានយ៉ាងល្អ។ Tweeter ទំហំ 1 អ៊ីញ Aluminum Inverted Dome អាចបង្ហាញសម្លេង High Frequency បានច្បាស់ លម្អិត និងមានតុល្យភាពខ្ពស់។

Focal Alpha Twin Evo មានកម្លាំងសរុប 130W RMS ដោយ Woofer នីមួយៗផ្តល់កម្លាំង 50W និង Tweeter ផ្តល់កម្លាំង 30W។ វាអាចឆ្លើយតបប្រេកង់ចាប់ពី 38Hz ដល់ 22kHz ដែលអនុញ្ញាតឱ្យអ្នកស្តាប់បានគ្រប់ព័ត៌មានសំខាន់ៗក្នុងបទភ្លេង។ កម្រិតសម្ពាធសម្លេងអតិបរមា (Maximum SPL) រហូតដល់ 108dB សាកសមសម្រាប់ទាំង Home Studio និង Professional Studio។

ផលិតផលនេះគាំទ្រការតភ្ជាប់ XLR, TRS 6.35mm និង RCA ដែលអាចប្រើជាមួយ Audio Interface ដូចជា Audient iD14 MKII, Audient iD24, Audient iD44 MKII, SSL2+, Universal Audio Apollo និង Focusrite Scarlett។ ជាមួយការរចនា Dual Woofer ដ៏មានប្រសិទ្ធភាព Focal Alpha Twin Evo ផ្តល់ Stereo Image ទូលាយ សម្លេងច្បាស់ និងភាពត្រឹមត្រូវខ្ពស់សម្រាប់អ្នកជំនាញផ្នែកអូឌីយ៉ូ។  Focal Alpha 80 Evo